ព័ត៌មាន អាយឃី

ការប្រជុំសន្និបាតប្រចាំខែ

ព្រហស្បតិ៍ សីហា 1

កម្មវិធីសន្និបាតប្រចាំខែ

នារសៀលថ្ងៃអង្គារ៍ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ 👉វិទ្យាស្ថានអាយឃីអុិនធើណេសិនណល បានរៀបចំកម្មវិធីសន្និបាតបូកសរុបការងារខែចាស់ និងការទិសដៅការងារប្រចាំខែថ្មី ព្រមទាំងប្រកាសបើកវគ្គសិក្សាថ្មី ក្រោមអធិបតីភាពអ្នកស្រី ខៃ សុខឡែន នាយិការងវិទ្យាស្ថានអាយឃីអុិនធើណេសិនណល និងមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សិក្ខាកាម សិស្ស និស្សិត ជាច្រើននាក់ផងដែរ។ 👉នៅក្នុងកម្មវិធីនេះផងដែរអ្នកស្រីនាយិការង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលខិតខំអនុវត្តកិច្ចការតួនាទីបានយ៉ាងល្អ ហើយអ្នកស្រីនាយិការងសុំឱ្យខិតខំជួយជ្រោមបណ្ដុះបណ្ដាល សិក្ខាកាម សិស្ស និស្សិត ឱ្យកាន់តែទទួលបានលទ្ធផលល្អថែមទៀត អ្នកស្រីនាយិការងមានអារម្មណ៍សប្បាយរីករាយ និងអបអរសាទរសម្រាប់ សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ 👉ចុងបញ្ចប់នៃកម្មវិធីអ្នកស្រីនាយិការរងបានប្រគល់វិញ្ញាបនបត្រជូន សិក្ខាកាម សិស្ស និស្សិត និងគ្រូជំនួយដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ កម្មវិធីប្រព្រឹត្តិទៅនៅអាគារថ្មី នៃវិទ្យាស្ថានអាយឃីអ៉ិនធើណេសិនណល

វិចិត្រសាល

Copyright © IKEY INTERNATIONAL INSTITUTE